ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣៣១​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​នេះ​ ​មាន៤ពួក​។​ ​បុគ្គល​ទាំង៤ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​តែ​មិន​ធ្វើឲ្យ​សប្បាយ​ ​ក្នុង​សមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកធ្វើ​ឲ្យ​សប្បាយ​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ ​ទាំង​មិន​ធ្វើឲ្យ​សប្បាយ​ក្នុង​សមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​ ​ជា​អ្នកធ្វើ​ឲ្យ​សប្បាយ​ក្នុង​សមាធិ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចូល​សមាធិ​ផង​ ​ជា​អ្នកធ្វើ​ឲ្យ​សប្បាយ​ក្នុង​សមាធិ​ផង​។​ ​បណ្តា​បុគ្គល​អ្នកមាន​ឈាន​ ​ទាំង៤ពួក​នេះ​ ​បុគ្គល​នេះ​ ​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ប្រធាន​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹកដោះស្រស់​ ​កើតអំពី​មេគោ​ ​ទឹកដោះជូរ​ ​កើតអំពី​ទឹកដោះស្រស់​ ​ទឹកដោះខាប់​ ​កើតអំពី​ទឹកដោះជូរ​ ​ទឹកដោះ​រាវ​ ​កើតអំពី​ទឹកដោះខាប់​ ​ទឹកដោះថ្លា​ ​កើតអំពី​ទឹកដោះ​រាវ​ ​បណ្តា​ទឹកដោះ​ទាំងនោះ​ ​ទឹកដោះថ្លា​នេះ​ ​ប្រាកដជា​ប្រសើរ​ជាង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636850059295627530
ទៅកាន់ទំព័រ៖