ព្រះត្រៃបិដក ភាគ ៣៤

​ដល់ហើយ​។​បេ​។​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​មាន​សេចក្តី​ចេះដឹង​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ភិក្ខុ​មាន​សេចក្តី​ចេះដឹង​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ភិក្ខុ​មាន​សេចក្តី​ចេះដឹង​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​មាន​សេចក្តី​ចេះដឹង​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​បាន​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636849965859173270
ទៅកាន់ទំព័រ៖