ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣៣៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​នេះ​ ​មាន៤ពួក​។​ ​បុគ្គល​ទាំង៤ពួក​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​ឈាន​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​។​ ​ឈ្លាសវៃ​ក្នុង​ការ​ធ្វើ​ចិត្ត​ ​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចេញ​ចាក​សមាធិ​។​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​។​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ចេញ​ចាក​សមាធិ​ផង​ ​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ ​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​។​បេ​។​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​
 [​៣៣៤​]​ ​ក្រុង​សាវត្ថី​។​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​អារម្មណ៍​ក្នុង​សមាធិ​។​ ​ឈ្លាសវៃ​ក្នុង​ ​អារម្មណ៍​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ ​ក្នុង​ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ក្នុង​សមាធិ​។​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ស្រួល​ ​ក្នុង​សមាធិ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636850059730342394
ទៅកាន់ទំព័រ៖