ព្រះត្រៃបិដក ភាគ ៣៤
[៣៣៦] ក្រុងសាវត្ថី។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកសាងសមាធិ ។ ឈ្លាសវៃក្នុងការកសាងសមាធិ តែមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ។ មិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងការកសាងសមាធិ។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុង ការកសាងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីមេគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤នេះ បុគ្គលនេះ។បេ។ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។
ID: 636850060152766555
ទៅកាន់ទំព័រ៖