ព្រះត្រៃបិដក ភាគ ៣៤

 ​[​៣៣៧​]​ ​ក្រុង​សាវត្ថី​។​ ​(​បុគ្គល​ខ្លះ​)​ ​ឈ្លាសវៃ​ក្នុង​ការ​កសាង​សមាធិ​ ​តែ​មិន​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ ​។​ ​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ ​តែ​មិន​ឈ្លាសវៃ​ក្នុង​ការ​កសាង​សមាធិ​។​ ​មិន​ឈ្លាសវៃ​ក្នុង​ការ​កសាង​សមាធិ​ ​ទាំង​មិន​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​។​ ​ឈ្លាសវៃ​ក្នុង​ការ​កសាង​សមាធិ​ផង​ ​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​។​បេ​។​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​
 ​[​៣៣៨​]​ ​ក្រុង​សាវត្ថី​។​(​ ​បុគ្គល​ខ្លះ​)​ ​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ ​តែ​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ក្នុង​សមាធិ​ ​។​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ក្នុង​សមាធិ​ ​តែ​មិន​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​។​ ​មិន​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ ​ទាំង​មិន​ធ្វើ​ឲ្យ​រឿយ​ៗ​ក្នុង​សមាធិ​។​ ​ធ្វើ​ដោយ​គោរព​ក្នុង​សមាធិ​ផង​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ក្នុង​សមាធិ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​មាន​ឈាន​ណា​។​បេ​។​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636850060393400319
ទៅកាន់ទំព័រ៖