ព្រះត្រៃបិដក ភាគ ៣៤
ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។ (វេយ្យាករណ៍ ៥០ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។
ចប់ សមាធិសំយុត្ត ។
ឧទ្ទានក្នុងសមាធិសំយុត្តនោះគឺ
និយាយអំពីសមាធិ១ ការចូលសមាធិ១ ការតំកល់នូវសមាធិ១ ការចេញចាកសមាធិ១ ការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ១ អារម្មណ៍ក្នុងសមាធិ១ គោចរក្នុងសមាធិ១ ការកសាងសមាធិ១ ធ្វើដោយគោរពក្នុងសមាធិ១ ធ្វើឲ្យរឿយៗក្នុងសមាធិ១ ទាំងធ្វើឲ្យសប្បាយក្នុងសមាធិ១។
ចប់ សំយុត្តក្នុងខន្ធវារវគ្គ ។
ID: 636850060883578355
ទៅកាន់ទំព័រ៖