ព្រះត្រៃបិដក ភាគ ៣៤

 ​[​៤៣​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជា​សោតាបន្ន​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​ទៀត​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ទោះបី​ភិក្ខុ​ជា​សោតាបន្ន​ ​ក៏​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ ​ជា​សោតាបន្ន​ ​កាល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​។​បេ​។​ ​ជា​របស់​មិនមែន​ខ្លួន​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សកទាគាមិផល​បាន​។​បេ​។​ ​នូវ​អនាគាមិផល​បាន​។​បេ​។​ ​នូវ​អរហត្តផល​បាន​។​
 [​៤៤​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ភិក្ខុ​ជា​ព្រះអរហន្ត​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដូចម្តេច​ទៀត​។​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ទោះបី​ភិក្ខុ​ជា​ព្រះអរហន្ត​ ​ក៏​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ថា​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​បូស​ ​ជា​សរ​ ​ជា​ជម្ងឺ​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​វិនាស​ ​ជា​របស់​សូន្យ​ ​ជា​របស់​មិនមែន​ខ្លួន​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​សន្សំ​ ​របស់​ភិក្ខុ​ជា​ព្រះអរហន្ត​ ​ដែល​ធ្វើ​នូវ​ករណី​កិច្ច​តទៅទៀត​ ​ឥតមាន​ទេ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636849966098416954
ទៅកាន់ទំព័រ៖