ព្រះត្រៃបិដក ភាគ ៣៤
ប៉ុន្តែធម៌ទាំងនេះ ដែលព្រះអរហន្ត បានចម្រើនហើយ បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។
[៤៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះកប្បៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី ជិតក្តី បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ បេ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី
ID: 636849966343200955
ទៅកាន់ទំព័រ៖