ព្រះត្រៃបិដក ភាគ ៣៤
ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលកប្បៈ កាលបើបុគ្គល ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង។
[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមានចិត្តប្រាសចាកអហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លងដោយប្រពៃ ចាកចំណែកនៃមានះ រម្ងាប់នូវកិលេស ផុតស្រឡះចាកកិលេស។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត
ID: 636849966756304583
ទៅកាន់ទំព័រ៖