ព្រះត្រៃបិដក ភាគ ៣៤

 ​[​៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សម្តែង​នូវ​ទុក្ខ​ផង​ ​នូវ​ហេតុ​ឲ្យ​កើតឡើង​ ​នៃ​ទុក្ខ​ផង​ ​នូវ​សេចក្តី​រលត់​ ​នៃ​ទុក្ខ​ផង​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​ ​នៃ​ទុក្ខ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​សេចក្តី​នោះ​ចុះ​។​
 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​ឧបាទានក្ខន្ធ​ទាំង៥​។​ ​ចុះ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខ​។​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ហេតុ​ឲ្យ​កើតឡើង​នៃ​ទុក្ខ​ ​តើ​ដូចម្តេច​។​ ​តណ្ហា​ណា​ ​ដែល​តាក់តែង​នូវ​ភព​ថ្មី​ ​ប្រកបដោយ​សេចក្តី​រីករាយ​ ​និង​សេចក្តី​ត្រេកអរ​ ​មាន​សេចក្តី​រីករាយ​ ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​។​ ​តណ្ហា​ ​តើ​ដូចម្តេច​។​ ​គឺ​កាមតណ្ហា១​ ​ភវតណ្ហា១​ ​វិភវ​តណ្ហា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ហេតុ​ឲ្យ​កើតឡើង​នៃ​ទុក្ខ​។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636849958521023552
ទៅកាន់ទំព័រ៖