ព្រះត្រៃបិដក ភាគ ៣៤
បច្ចុប្បន្ន។បេ។ បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់។ វេទនាណានីមួយ។សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើបឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់។ ម្នាលកប្បៈ បុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមានចិត្តប្រាសចាក អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លងដោយប្រពៃ ចាកចំណែកនៃមានះ រម្ងាប់នូវកិលេស ផុតស្រឡះចាកកិលេស។
ចប់ ធម្មកថិកវគ្គ ទី២ ។
ID: 636849967024029896
ទៅកាន់ទំព័រ៖