ព្រះត្រៃបិដក ភាគ ៣៤
អវិជ្ជាវគ្គ
[៤៧] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច។ បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាកភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា រូបកើតឡើងហើយសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើងជាធម្មតាថា វេទនាកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលសូន្យទៅជាធម្មតាថា វេទនាសូន្យទៅជាធម្មតា។បេ។ នូវសញ្ញាដែលកើតឡើងជាធម្មតា។បេ។
ID: 636849967514377942
ទៅកាន់ទំព័រ៖