ព្រះត្រៃបិដក ភាគ ៣៤

​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ជា​ធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ ​ហើយ​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​វិញ្ញាណ​កើតឡើង​ជា​ធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​វិញ្ញាណ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ ​ហើយ​សូន្យ​ទៅជាធម្មតា​ថា​ ​វិញ្ញាណ​កើតឡើង​ហើយ​សូន្យ​ទៅជាធម្មតា​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​អវិជ្ជា​ ​ឯ​បុគ្គល​អ្នក​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636849967678447327
ទៅកាន់ទំព័រ៖