ព្រះត្រៃបិដក ភាគ ៣៤

​ដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​សូន្យ​ទៅជាធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​វិញ្ញាណ​កើតឡើង​ជា​ធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​សូន្យ​ទៅជាធម្មតា​ថា​ ​វិញ្ញាណ​សូន្យ​ទៅជាធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​វិញ្ញាណ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ហៅថា​ ​វិជ្ជា​ ​បុគ្គល​អ្នក​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​
 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​នៅក្នុង​ឥសិបតន​មិគ​ទា​វ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​។​បេ​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ដែល​ហៅថា​ ​អវិជ្ជា​ ​អវិជ្ជា​ ​ម្នាល​អាវុសោ​ ​អវិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​អ្នក​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636849968078020181
ទៅកាន់ទំព័រ៖