ព្រះត្រៃបិដក ភាគ ៣៤

​ម្នាល​អាវុសោ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ ​ដែល​កើតឡើង​ជា​ធម្មតា​ថា​ ​រូប​កើតឡើង​ជា​ធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ ​ដែល​សូន្យ​ទៅ​ ​ជា​ធម្មតា​ថា​ ​រូប​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​រូប​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វេទនា​ ​ដែល​កើតឡើង​ ​ជា​ធម្មតា​។​បេ​។​ ​នូវ​វេទនា​ ​ដែល​សូន្យ​ទៅជាធម្មតា​។​បេ​។​ ​នូវ​វេទនា​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​។​បេ​។​ ​នូវ​សញ្ញា​ ​ដែល​កើតឡើង​ជា​ធម្មតា​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ជា​ធម្មតា​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​សូន្យ​ទៅជាធម្មតា​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ជា​ធម្មតា​។​បេ​។​ ​នូវ​វិញ្ញាណ​ ​ដែល​សូន្យ​ទៅជាធម្មតា​។​ ​នូវ​វិញ្ញាណ​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​វិញ្ញាណ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​អវិជ្ជា​ ​បុគ្គល​អ្នក​ប្រកបដោយ​អវិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636849968266800979
ទៅកាន់ទំព័រ៖