ព្រះត្រៃបិដក ភាគ ៣៤

 ​[​៥០​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​នៅក្នុង​ឥសិបតន​មិគ​ទា​វ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ពាក្យ​ដែល​ហៅថា​ ​វិជ្ជា​ ​វិជ្ជា​ ​ម្នាល​អាវុសោ​ ​វិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​អ្នក​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​រមែង​ដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ ​ដែល​កើតឡើង​ ​ជា​ធម្មតា​ថា​ ​រូប​កើតឡើង​ជា​ធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ ​ដែល​សូន្យ​ទៅ​ ​ជា​ធម្មតា​។​បេ​។​ ​នូវ​រូប​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​រូប​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វេទនា​ ​ដែល​កើតឡើង​ ​ជា​ធម្មតា​។​បេ​។​ ​នូវ​សញ្ញា​ ​ដែល​កើតឡើង​ជា​ធម្មតា​។​បេ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ជា​ធម្មតា​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​សូន្យ​ទៅជាធម្មតា​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ហើយ​ ​សូន្យ​ទៅជាធម្មតា​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636849968452311589
ទៅកាន់ទំព័រ៖