ព្រះត្រៃបិដក ភាគ ៣៤
ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតា។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា។ នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើងហើយ សូន្យទៅជាធម្មតា។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។
[៥១] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល នឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។
ID: 636849968659833459
ទៅកាន់ទំព័រ៖