ព្រះត្រៃបិដក ភាគ ៣៤
[៥២] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។
[៥៣] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង
ID: 636849968872485622
ទៅកាន់ទំព័រ៖