ព្រះត្រៃបិដក ភាគ ៣៤
រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។
[៥៤] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។
ID: 636849969085137785
ទៅកាន់ទំព័រ៖