ព្រះត្រៃបិដក ភាគ ៣៤

 ​[​៥៦​]​ ​កាល​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏បាន​ពោល​នឹង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​កោ​ដ្ឋិ​តៈ​ ​ពាក្យ​ដែល​ហៅថា​វិជ្ជា​ ​វិជ្ជា​ ​ម្នាល​អាវុសោ​ ​វិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​រមែង​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​និង​ទោស​របស់​រូប​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​រូប​ផង​ ​នូវ​វេទនា​។​បេ​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​និង​ទោស​របស់​វិញ្ញាណ​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​ផង​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​វិជ្ជា​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​
 [​៥៧​]​ ​និទាន​នោះ​ដដែល​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​កោ​ដ្ឋិ​តៈ​ ​ពាក្យ​ដែល​ហៅថា​ ​អវិជ្ជា​ ​អវិជ្ជា​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636849969539393767
ទៅកាន់ទំព័រ៖