ព្រះត្រៃបិដក ភាគ ៣៤
ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។
[៥៨] កាលដែលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់
ID: 636849969751565902
ទៅកាន់ទំព័រ៖