ព្រះត្រៃបិដក ភាគ ៣៤

 ​[​៦០​]​ ​កាល​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ពោល​នឹង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​ពាក្យ​ដែល​ហៅថា​វិជ្ជា​ ​វិជ្ជា​ ​ម្នាល​អាវុសោ​ ​វិជ្ជា​ ​តើ​ដូចម្តេច​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​រមែង​ដឹង​ច្បាស់​នូវ​រូប​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​នាំឲ្យកើត​រូប​ ​ដឹង​ច្បាស់​នូវ​ការ​រលត់​រូប​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​រលត់​រូប​ ​ដឹង​ច្បាស់​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ហេតុ​នាំឲ្យកើត​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​រលត់វិញ្ញាណ​។​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​វិជ្ជា​ ​បុគ្គល​ប្រកបដោយ​វិជ្ជា​ ​ដោយហេតុ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​អវិជ្ជា​វគ្គ​ ​ទី៣​ ​។​

ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636849970183500608
ទៅកាន់ទំព័រ៖