ព្រះត្រៃបិដក ភាគ ៣៤

 ​[​៦២​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទៈ​ ​គឺ​សេចក្តី​ពេញចិត្ត​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​អ្វី​ ​ដែល​មិន​ទៀង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទៈ​ ​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​មិន​ទៀង​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទៈ​ ​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទៈ​ ​ក្នុង​របស់​នោះ​ចេញ​។​
 [​៦៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រាគៈ​ ​គឺ​តម្រេក​ ​ក្នុង​របស់​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​របស់​អ្វី​ ​ដែល​មិន​ទៀង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រាគៈ​ ​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​មិន​ទៀង​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រាគៈ​ ​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ណា​មិន​ទៀង​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​រាគៈ​ ​ក្នុង​របស់​នោះ​ចេញ​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636849971232350598
ទៅកាន់ទំព័រ៖