ព្រះត្រៃបិដក ភាគ ៣៤
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរូបនោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។
 [៦៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ។
            
            
         
        
            
                ID: 636849971689846766 
                
            
            
                ទៅកាន់ទំព័រ៖