ព្រះត្រៃបិដក ភាគ ៣៤

 [​៦៨​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​មិនមែន​ខ្លួន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទ​រាគៈ​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សភាវៈ​ដូចម្តេច​ ​ដែល​មិនមែន​ខ្លួន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​ខ្លួន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទ​រាគៈ​ ​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​មិនមែន​ខ្លួន​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិនមែន​ខ្លួន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទ​រាគៈ​ ​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ណា​ ​មិនមែន​ខ្លួន​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​លះបង់​ឆន្ទ​រាគៈ​ ​ក្នុង​សភាវៈ​នោះ​ចេញ​។​
 [​៦៩​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ដែល​បួស​ដោយ​សទ្ធា​ ​តែង​មាន​ ​អនុ​ធម៌​(​១​)​ ​នេះ​ ​គឺ​តែង​នៅ​ច្រើន​ ​ដោយ​សេចក្តី​នឿយណាយ​ ​នឹង​រូប​។​ ​នឹង​វេទនា​។​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​ទាំងឡាយ​។​ ​តែង​នៅ​ច្រើន​ ​ដោយ​សេចក្តី​នឿយណាយ​ ​នឹង​វិញ្ញាណ​។​ ​កុលបុត្ត​ណា​ ​កាល​នៅ​ច្រើន​ ​ដោយ​សេចក្តី​នឿយណាយ​ ​នឹង​រូប​។​ ​នឹង​វេទនា​។​ ​នឹង​សញ្ញា​។​ ​នឹង​សង្ខារ​ទាំងឡាយ​។​
​(​១​)​ ​អនុ​ធម៌​ ​ប្រែថា​ ​ធម៌​ស្របតាម​,​ ​ធម៌​សម​តាម​ ​គឺ​ស្រប​,​ ​សម​តាម​ភេទ​ ​តាម​នាទី​ ​តាម​មុខការ​របស់​ខ្លួន​ ​ដូច​អ្នកបួស​ដោយ​សទ្ធា​ ​តែង​នឿយណាយ​នឹង​រូប​ ​វេទនា​ ​ជាដើម​។​ ​អនុ​ធម៌​ ​ជាគូ​នឹង​ធម៌​ ​(​ធម្មា​នុ​ធម៌​ ​=​ ​ធម៌​ ​និង​អនុ​ធម៌​)​,​ ​ឯ​ធម៌​ ​មនុស្ស​គ្រប់​ប្រភេទ​ ​អាច​ប្រតិបត្តិ​បាន​ ​ដូច​ ​ការ​មិន​សម្លាប់សត្វ​ ​ជាដើម​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636849972014365327
ទៅកាន់ទំព័រ៖