ព្រះត្រៃបិដក ភាគ ៣៤

​កាល​នៅ​ច្រើន​ ​ដោយ​សេចក្តី​នឿយណាយ​ ​នឹង​វិញ្ញាណ​ ​តែង​កំណត់​ដឹង​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​តែង​កំណត់​ដឹង​ ​នូវ​វិញ្ញាណ​ ​កាល​កុលបុត្ត​នោះ​ ​កំណត់​ដឹង​នូវ​រូប​ ​នូវ​វេទនា​។​បេ​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​កាលបើ​កំណត់​ដឹង​ ​នូវ​វិញ្ញាណ​ ​តថាគត​ពោល​ថា​ ​កុលបុត្ត​នោះ​ ​រួច​ស្រឡះ​ចាក​រូប​ ​រួច​ស្រឡះ​ចាក​វេទនា​ ​រួច​ស្រឡះ​ចាក​សញ្ញា​ ​រួច​ស្រឡះ​ចាក​សង្ខារ​ទាំងឡាយ​ ​រួច​ស្រឡះ​ចាក​វិញ្ញាណ​ ​រួច​ស្រឡះ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោមនស្ស​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រួច​ស្រឡះ​ចាក​ទុក្ខ​។​
 [​៧០​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ដែល​បួស​ដោយ​សទ្ធា​ ​តែង​មាន​អនុ​ធម៌​នេះ​ ​គឺ​តែងឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​ ​ក្នុង​រូប​។​ ​ក្នុង​វេទនា​។​ ​ក្នុង​សញ្ញា​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​។​ ​តែង​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​មិន​ទៀង​ ​ក្នុង​វិញ្ញាណ​។​បេ​។​ ​តថាគត​ពោល​ថា​ ​កុលបុត្ត​នោះ​ ​រួច​ស្រឡះ​ចាក​ទុក្ខ​។​
 ​[​៧១​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ដែល​បួស​ដោយ​សទ្ធា​ ​តែង​មាន​អនុ​ធម៌​នេះ​ ​គឺ​តែង​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ទុក្ខ​ ​ក្នុង​រូប​។​ ​ក្នុង​វេទនា​។​ ​ក្នុង​សញ្ញា​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​។​ ​តែង​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ទុក្ខ​ ​ក្នុង​វិញ្ញាណ​។​បេ​។​ ​តថាគត​ពោល​ថា​ ​កុលបុត្ត​នោះ​ ​រួច​ស្រឡះ​ចាក​ទុក្ខ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636849972260969432
ទៅកាន់ទំព័រ៖