ព្រះត្រៃបិដក ភាគ ៣៤

 ​[​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​តើ​បុគ្គល​ ​មិនបាន​ប្រកាន់​នូវ​រូប​នោះ​ ​ហើយ​គួរ​ពិចារណា​ឃើញថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​តើ​បុគ្គល​ ​មិនបាន​ប្រកាន់​នូវ​វិញ្ញាណ​នោះ​ ​ហើយ​គួរ​ពិចារណា​ឃើញថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​កាល​ឃើញ​យ៉ាងនេះ​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៧៧​]​ ​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​របស់​អ្វី​មាន​ ​បុគ្គល​អាស្រ័យ​របស់​អ្វី​ ​ប្រកាន់​របស់​អ្វី​ ​ទើប​ទិដ្ឋិ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នោះ​ជា​ខ្លួន​ ​នោះ​ជា​លោក​ ​អាត្មាអញ​នោះ​ ​នឹង​ទៅ​កើត​ក្នុង​លោកខាងមុខ​ ​ជា​អ្នក​ទៀងទាត់​ ​ឋិតឋេរ​ ​មាន​សភាព​មិនបាន​ប្រែប្រួល​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើង​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​បុគ្គល​អាស្រ័យ​នូវ​រូប​ ​ប្រកាន់​នូវ​រូប​ ​ទើប​ទិដ្ឋិ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636849973405334886
ទៅកាន់ទំព័រ៖