ព្រះត្រៃបិដក ភាគ ៣៤
កើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។
[៧៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនបានអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនប្រែប្រួលដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង
ID: 636849973621847270
ទៅកាន់ទំព័រ៖