ព្រះត្រៃបិដក ភាគ ៣៤
            
        
        
            
            
                
                (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។
 [៨០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមានដែរ (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។
            
            
         
        
            
                ID: 636849974028110507 
                
            
            
                ទៅកាន់ទំព័រ៖