ព្រះត្រៃបិដក ភាគ ៣៤
[៨២] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើមិច្ឆាទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យរបស់នោះទេ តើមិច្ឆាទិដ្ឋិគួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849974510528099
ទៅកាន់ទំព័រ៖