ព្រះត្រៃបិដក ភាគ ៣៤

 ​[​៨៣​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​របស់​អ្វី​មាន​ ​ព្រោះ​អាស្រ័យ​របស់​អ្វី​ ​ប្រកាន់​របស់​អ្វី​ ​ទើប​សក្កា​យ​ទិដ្ឋិ​កើតឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើង​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ជា​មូល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​ព្រោះ​អាស្រ័យ​នូវ​រូប​ ​ប្រកាន់​នូវ​រូប​ ​ទើប​សក្កា​យ​ទិដ្ឋិ​កើតឡើង​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​ទើប​សក្កា​យ​ទិដ្ឋិ​កើតឡើង​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់ហេតុ​នោះ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ព្រោះ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​សក្កា​យ​ទិដ្ឋិ​ ​គួរ​កើតឡើង​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​ ​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​។​បេ​។​ ​ព្រោះ​មិន​អាស្រ័យ​របស់​នោះ​ទេ​ ​តើ​សក្កា​យ​ទិដ្ឋិ​ ​គួរ​កើតឡើង​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​កាលបើ​អរិយសាវ័ក​ឃើញ​យ៉ាងនេះ​ ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636849974729700635
ទៅកាន់ទំព័រ៖