ព្រះត្រៃបិដក ភាគ ៣៤

 [​៨៧​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​របស់​អ្វី​មាន​ ​ព្រោះ​អាស្រ័យ​របស់​អ្វី​ ​ប្រកាន់​របស់​អ្វី​ ​ទើប​សញ្ញោជនៈ​ ​អភិ​និ​វេ​សៈ​(​១​)​ ​វិ​និ​ពន្ធៈ​(​២​)​ ​កើតឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើង​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​ ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រូប​មាន​ ​ព្រោះ​អាស្រ័យ​នូវ​រូប​ ​ប្រកាន់​នូវ​រូប​ ​ទើប​សញ្ញោជនៈ​ ​អភិ​និ​វេ​សៈ​ ​វិ​និ​ពន្ធៈ​ ​កើតឡើង​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​ព្រោះ​អាស្រ័យ​នូវ​វិញ្ញាណ​ ​ប្រកាន់​នូវ​វិញ្ញាណ​ ​ទើប​សញ្ញោជនៈ​ ​អភិ​និ​វេ​សៈ​ ​វិ​និ​ពន្ធៈ​ ​កើតឡើង​។​
 [​៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​។​បេ​។​ ​សញ្ញោជនៈ​ ​អភិ​និ​វេ​សៈ​ ​វិ​និ​ពន្ធៈ​ ​គប្បី​កើតឡើង​ ​ព្រោះ​មិនបាន​អាស្រ័យ​រូប​នោះ​ទេ​ ​ឬអ្វី​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​វេទនា​ ​។​បេ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​
​(​១​)​ ​ការ​ប្រកាន់​មាំ​ ​ក្នុង​រូបារម្មណ៍​ ​ជាដើម​។​ ​(​២​)​ ​ធម៌​ជា​ចំណង​នៃ​ចិត្ត​ ​មាន៥​ ​គឺ​ ​សេចក្តី​ស្រឡាញ់​ពេញចិត្ត​ក្នុង​កាម១​ ​កាយ១​ ​រូប១​ ​បរិភោគ​អាហារ​ឆ្អែត​ហើយ​ ​ប្រកប​តែ​សេចក្តី​សុខ​ ​ដោយ​ការ​ដេក​ ​ការ​ផ្អែក​ ​ការ​លក់១​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ប្រាថ្នា​ទៅ​កើតជា​ទេវតា​ណា​នីមួយ១​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636849975271941650
ទៅកាន់ទំព័រ៖