ព្រះត្រៃបិដក ភាគ ៣៤
ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៨៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ
(១) កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។
(១) សេចក្តីប្រកាន់មាំ គឺតណ្ហា
ID: 636849975544867260
ទៅកាន់ទំព័រ៖