ព្រះត្រៃបិដក ភាគ ៣៤

 ​[​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សម្គាល់​សេចក្តី​នោះ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​។​បេ​។​ ​ព្រោះ​មិន​អាស្រ័យ​នូវ​របស់​នោះ​ទេ​ ​តើ​សញ្ញោជនៈ​ ​អភិ​និ​វេ​សៈ​ ​វិ​និ​ពន្ធៈ​ ​អ​ជ្ឈោ​សនៈ​ ​គួរ​កើតឡើង​បាន​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ ​ទេ​ ​ព្រះអង្គ​។​ ​កាលបើ​អរិយសាវ័ក​ ​ឃើញ​យ៉ាងនេះ​ ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​៩១​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​។​បេ​។​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​ធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់ធម៌​ព្រះមានព្រះភាគ​ហើយ​ ​ក៏​នឹង​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មានតែ​សេចក្តី​ព្យាយាម​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ម្នាល​អានន្ទ​ ​អ្នក​សម្គាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​បេ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636849975761509651
ទៅកាន់ទំព័រ៖