ព្រះត្រៃបិដក ភាគ ៣៤

​វិញ្ញាណ​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​បុគ្គល​គួរ​ឃើញ​ ​នូវ​វិញ្ញាណ​ទាំងអស់​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​ម្នាល​អានន្ទ​ ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​រូប​ ​នឿយណាយ​នឹង​វេទនា​ ​នឿយណាយ​នឹង​សញ្ញា​ ​នឿយណាយ​នឹង​សង្ខារ​ទាំងឡាយ​ ​នឿយណាយ​នឹង​វិញ្ញាណ​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ស្រឡះ​ហើយ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​

​ចប់​ ​ទិដ្ឋិ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636849976144321547
ទៅកាន់ទំព័រ៖