ព្រះត្រៃបិដក ភាគ ៣៤

 ​[​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​អ្នក​កំណត់​ដឹង​ ​តើ​ដូចម្តេច​។​ ​គប្បី​ឆ្លើយ​ថា​ ​ព្រះអរហន្ត​។​ ​គឺ​លោក​មាន​អាយុ​ណា​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​អ្នក​កំណត់​ដឹង​។​
 [​២០​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​ ​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​នូវ​ការ​រលាស់​ចេញ​ ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​តថាគត​ ​មិនបាន​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​មិន​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​អ្នក​ទាំងនោះ​ ​រមែង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិន​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ប្រយោជន៍​ ​នៃ​សមណភាព​ ​ឬ​ប្រយោជន៍​ ​នៃ​ព្រាហ្មណ​ភាព​ទេ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636849959700301003
ទៅកាន់ទំព័រ៖