ព្រះត្រៃបិដក ភាគ ៣៤

​រា​ធ​សំយុត្ត​
​មារ​វគ្គ​


 [​៩៣​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ហៅថា​ ​មារ​ ​មារ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដែល​ហៅថា​ ​មារ​ ​តើ​ដោយហេតុ​យ៉ាងណា​។​ ​ម្នាល​រា​ធៈ​ ​កាលបើ​រូប​មាន​ ​សេចក្តី​ស្លាប់​ក្តី​ ​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ក្តី​ ​ក៏មានដែរ​ ​ឬ​ ​សត្វ​ណា​តែង​ស្លាប់​ ​(​សត្វ​នោះ​ក៏មានដែរ​)​ ​ម្នាល​រា​ធៈ​ ​ហេតុដូច្នេះ​ ​អ្នក​ចូរ​ឃើញ​ ​នូវ​រូប​ ​ថា​ជា​មារ​ ​ឃើញថា​ជា​សត្វ​ ​ដែល​ត្រូវ​គេ​សម្លាប់​ ​ឃើញថា​ ​រមែង​ស្លាប់​ ​ឃើញថា​ជា​រោគ​ ​ឃើញថា​ជា​បូស​ ​ឃើញថា​ជា​សរ​ ​ឃើញថា​ជា​ទុក្ខ​ ​ឃើញថា​ជា​របស់​មានទុក្ខ​ ​ពួក​ជន​ណា​ ​ឃើញ​នូវ​រូប​នោះ​យ៉ាងនេះ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ឃើញ​ប្រពៃ​។​ ​កាលបើ​វេទនា​មាន​។​ ​កាលបើ​សញ្ញា​មាន​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​។​ ​កាលបើ​វិញ្ញាណ​មាន​ ​សេចក្តី​ស្លាប់​ក្តី​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636849976810599656
ទៅកាន់ទំព័រ៖