ព្រះត្រៃបិដក ភាគ ៣៤

​សត្វ​ដែល​ត្រូវ​គេ​សម្លាប់​ក្តី​ ​ក៏មានដែរ​ ​ឬ​ ​សត្វ​ណា​ ​តែង​ស្លាប់​ ​(​សត្វ​នោះ​ ​ក៏មានដែរ​)​ ​ម្នាល​រា​ធៈ​ ​ហេតុដូច្នេះ​ ​អ្នក​ចូរ​ឃើញ​ ​នូវ​វិញ្ញាណ​ ​ថា​ជា​មារ​ ​ឃើញថា​ជា​សត្វ​ ​ដែល​ត្រូវ​គេ​សម្លាប់​ ​ឃើញថា​ ​រមែង​ស្លាប់​ ​ឃើញថា​ជា​រោគ​ ​ឃើញថា​ជា​បូស​ ​ឃើញថា​ជា​សរ​ ​ឃើញថា​ជា​ទុក្ខ​ ​ឃើញថា​ជា​របស់​មានទុក្ខ​ ​ពួក​ជន​ណា​ ​ឃើញ​នូវ​វិញ្ញាណ​នោះ​ ​យ៉ាងនេះ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ឃើញ​ប្រពៃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ការ​ឃើញ​ប្រពៃ​ ​តើមាន​ប្រយោជន៍អ្វី​។​ ​ម្នាល​រា​ធៈ​ ​ការ​ឃើញ​ប្រពៃ​ ​មានប្រយោជន៍​ឲ្យ​កើត​សេចក្តី​នឿយណាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​សេចក្តី​នឿយណាយ​ ​មានប្រយោជន៍​អ្វី​។​ ​ម្នាល​រា​ធៈ​ ​សេចក្តី​នឿយណាយ​ ​មានប្រយោជន៍​ឲ្យ​កើតការ​ប្រាសចាក​តម្រេក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ការប្រាសចាក​តម្រេក​ ​មានប្រយោជន៍​អ្វី​។​ ​ម្នាល​រា​ធៈ​ ​ការប្រាសចាក​តម្រេក​ ​មានប្រយោជន៍​ឲ្យ​កើតការ​ផុត​ស្រឡះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ចុះ​ការ​ផុត​ស្រឡះ​ ​មានប្រយោជន៍​អ្វី​។​ ​ម្នាល​រា​ធៈ​ ​ការ​ផុត​ស្រឡះ​ ​មានប្រយោជន៍​ឲ្យបាន​ព្រះនិព្វាន​។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636849976991069978
ទៅកាន់ទំព័រ៖