ព្រះត្រៃបិដក ភាគ ៣៤
បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះនិព្វាន មានអ្វីជាប្រយោជន៍។ ម្នាលរាធៈ អ្នកប្រព្រឹត្តកន្លង គឺសួរហួសបញ្ហា មិនអាចកាន់យកនូវទីបំផុត នៃបញ្ហាបានឡើយ។ ម្នាលរាធៈ ព្រោះថា ការប្រព្រឹត្តព្រហ្មចរិយៈ មានព្រះនិព្វាន ជាទីពឹង មានព្រះនិព្វាន ជាទីបំផុត។
[៩៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សត្វ សត្វ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសត្វ តើដោយហេតុដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។
ID: 636849977186321146
ទៅកាន់ទំព័រ៖