ព្រះត្រៃបិដក ភាគ ៣៤

​ក្នុង​វិញ្ញាណ​ ​បុគ្គល​ដែល​ជាប់​នៅក្នុង​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ ​ចំពាក់​នៅក្នុង​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ ​លោក​ហៅថា​ ​សត្វ​។​ ​ម្នាល​រា​ធៈ​ ​ដូច​ពួក​កុមារ​ក្តី​ ​ពួក​កុមារី​ក្តី​ ​នាំគ្នា​លេង​កូន​ផ្ទះ​ ​ធ្វើ​ពី​អាចម៍ដី​ ​មិនទាន់​ប្រាសចាក​សេចក្តី​ត្រេកអរ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ឆ្លេឆ្លា​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​កូន​ផ្ទះ​ធ្វើ​ពី​អាចម៍ដី​ទាំងនោះ​ ​កំណត់​ត្រឹមណា​ ​តែង​អាល័យ​ ​តែង​ប្រកាន់​លេង​ ​តែង​ប្រកាន់​ ​ថា​ជា​ទ្រព្យ​ ​ប្រកាន់​ថា​ជា​របស់​ខ្លួន​ ​ចំពោះ​កូន​ផ្ទះ​ធ្វើ​ពី​អាចម៍ដី​ ​កំណត់​ត្រឹមនោះ​ ​ម្នាល​រា​ធៈ​ ​កាលណាបើ​ពួក​កុមារ​ក្តី​ ​ពួក​កុមារី​ក្តី​ ​លែង​ត្រេកអរ​ ​លែង​ពេញចិត្ត​ ​លែង​ស្រឡាញ់​ ​លែង​ស្រេកឃ្លាន​ ​លែង​ឆ្លេឆ្លា​ ​លែង​ប្រាថ្នា
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636849977359991079
ទៅកាន់ទំព័រ៖