ព្រះត្រៃបិដក ភាគ ៣៤
ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះហើយ យកដៃ និងជើងទៅកំចាយចោល ឈូសចោល កំចាត់ចោល នូវកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ ធ្វើឲ្យជារបស់លេងមិនកើតក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលរាធៈ អ្នកទាំងឡាយ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវរូប ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវេទនា ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា។ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវសញ្ញា។ នូវសង្ខារទាំងឡាយ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា យ៉ាងនោះឯង។ ម្នាលរាធៈ ព្រោះថា ការអស់ទៅ នៃតណ្ហា ឈ្មោះថា ព្រះនិព្វាន។
ID: 636849977527580665
ទៅកាន់ទំព័រ៖