ព្រះត្រៃបិដក ភាគ ៣៤
[៩៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ភវនេត្តិ ភវនេត្តិ
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភវនេត្តិ តើដូចម្តេច សេចក្តីរលត់នៃភវនេត្តិ តើដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ
(២) និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។ សេចក្តីពេញចិត្តណា ក្នុងវេទនា ។បេ។ ក្នុងសញ្ញា។ សេចក្តីពេញចិត្តណា ក្នុងសង្ខារទាំងឡាយ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់ នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។
(១) ធម្មជាតិ ជាខ្សែសម្រាប់ចងដឹកសត្វនៅក្នុងភពតូច-ធំ បានដល់តណ្ហា។ (២) ប្រែថា ចូលទៅកាន់តេភូមិកធម៌ បានដល់តណ្ហា និងទិដ្ឋិ។
ID: 636849977844888814
ទៅកាន់ទំព័រ៖