ព្រះត្រៃបិដក ភាគ ៣៤

 ​[​៩៦​]​ ​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ទើប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​តថាគត​ ​នឹង​សម្តែង​នូវ​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​ ​គួរ​កំណត់​ដឹងផង​ ​នូវ​ប្រាជ្ញា​ ​ជា​គ្រឿង​កំណត់​ដឹងផង​ ​នូវ​បុគ្គល​ជា​អ្នក​កំណត់​ដឹងផង​ ​អ្នក​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សម្តែង​។​ ​ព្រះ​រា​ធៈ​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​ចុះ​ធម៌​ដែល​បុគ្គល​ ​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​រា​ធៈ​ ​រូប​ ​ជា​ធម៌​ដែល​បុគ្គល​ ​គួរ​កំណត់​ដឹង​ ​វេទនា​ ​ជា​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​ ​សញ្ញា​ ​ជា​ធម៌​ដែល​បុគ្គល​ ​គួរ​កំណត់​ដឹង​ ​សង្ខារ​ទាំងឡាយ​ ​ជា​ធម៌​ ​ដែល​បុគ្គល​គួរ​កំណត់​ដឹង​ ​វិញ្ញាណ​ ​ជា​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​។​ ​ម្នាល​រា​ធៈ​ ​បញ្ចក្ខន្ធ​ទាំងនេះ​ ​ហៅថា​ ​ធម៌​ដែល​បុគ្គល​គួរ​កំណត់​ដឹង​។​ ​ម្នាល​រា​ធៈ​ ​ចុះ​ប្រាជ្ញា​ ​ជា​គ្រឿង​កំណត់​ដឹង​ ​តើ​ដូចម្តេច​។​ ​ការ​អស់​នៃ​រាគៈ​ ​ការ​អស់​នៃ​ទោសៈ​ ​ការ​អស់​នៃ​មោហៈ​ណា​។​ ​ម្នាល​រា​ធៈ​ ​នេះ​ហៅថា​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636849978055650869
ទៅកាន់ទំព័រ៖