ព្រះត្រៃបិដក ភាគ ៣៤

 ​[​៩៨​]​ ​ម្នាល​រា​ធៈ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​និង​ទោស​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​ម្នាល​រា​ធៈ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តថាគត​ ​បាន​សន្មត​ថា​ ​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​អ្នក​ទាំងនោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ប្រយោជន៍​ ​នៃ​សមណភាព​ផង​ ​ឬ​ប្រយោជន៍​ ​នៃ​ព្រាហ្មណ​ភាព​ឡើយ​។​
 [​៩៩​]​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​ឧបាទានក្ខន្ធ​ ​ទាំងឡាយ​នេះ​ ​មាន៥ប្រការ​។​ ​៥ប្រការ​ ​តើ​ដូ​ម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូពា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​រា​ធៈ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ ​និង​ការ​អស់​ទៅ​ ​នូវ​អានិសង្ស​ ​និង​ទោស​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​។​បេ​។​ ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនបាន​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636849978481585231
ទៅកាន់ទំព័រ៖