ព្រះត្រៃបិដក ភាគ ៣៤

 ​[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​ឧបាទានក្ខន្ធ​ទាំង៥នេះ​ ​នូវ​ការ​រលាស់​ចេញ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ឯង​ ​តថាគត​ ​សន្មត​ថា​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ផង​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ផង​ ​អ្នក​ទាំងនោះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ប្រយោជន៍​ ​នៃ​សមណភាព​ ​ឬ​ប្រយោជន៍​ ​នៃ​ព្រាហ្មណ​ភាព​។​
 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​។​បេ​។​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សេចក្តី​កើតឡើង​ផង​ ​នូវ​សេចក្តី​អស់​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​នូវ​ការ​រលាស់​ចេញ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​។​បេ​។​ ​ដឹង​ច្បាស់​។​បេ​។​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636849959937534572
ទៅកាន់ទំព័រ៖