ព្រះត្រៃបិដក ភាគ ៣៤
[១០០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ ។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណាបើអរិយសាវ័ក ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ។ ម្នាលរាធៈ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[១០១] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ ។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណាបើភិក្ខុ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង
ID: 636849978691027210
ទៅកាន់ទំព័រ៖