ព្រះត្រៃបិដក ភាគ ៣៤

​នូវ​ការ​រលាស់​ចេញ​ ​នូវ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ផង​ ​ហើយ​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​មិនបាន​ប្រកាន់​មាំ​។​ ​ម្នាល​រា​ធៈ​ ​ភិក្ខុ​នេះ​ ​ហៅថា​ ​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ក្នុង​ភព​ ​គឺ​តណ្ហា​ ​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​។​
 ​[​១០២​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ក្នុង​រូប​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​រូប​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ ​តទៅ​ ​ពុំខាន​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ក្នុង​វេទនា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​វេទនា​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636849978881268091
ទៅកាន់ទំព័រ៖