ព្រះត្រៃបិដក ភាគ ៣៤

​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​តទៅ​ ​ពុំខាន​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ក្នុង​សញ្ញា​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​សង្ខារ​ទាំងនោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​តទៅ​ ​ពុំខាន​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ក្នុង​វិញ្ញាណ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​វិញ្ញាណ​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​តទៅ​ ​ពុំខាន​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636849979042877335
ទៅកាន់ទំព័រ៖