ព្រះត្រៃបិដក ភាគ ៣៤

 ​[​១០៣​]​ ​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះ​រា​ធៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​រា​ធៈ​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ឧបាយ​ ​និង​ឧបាទាន​ ​ជាទី​ឈរ​ ​អង្គុយ​ ​ដេក​ ​នៃ​ចិត្ត​ណា​ ​ក្នុង​រូប​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​រូប​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​ ​គាស់រំលើង​ឫសគល់​ ​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​តទៅ​ ​ពុំខាន​។​ ​សេចក្តី​ពេញចិត្ត​ណា​ ​សេចក្តី​ត្រេកអរ​ណា​ ​សេចក្តី​រីករាយ​ណា​ ​សេចក្តី​ប្រាថ្នា​ណា​ ​ឧបាយ​ ​និង​ឧបាទាន​ ​ជាទី​ឈរ​ ​អង្គុយ​ ​ដេក​ ​នៃ​ចិត្ត​ណា​ ​ក្នុង​វេទនា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​សេចក្តី​ពេញចិត្ត​ ​ជាដើម​នោះ​ចេញ​ ​កាលបើ​យ៉ាងនេះ​ ​វេទនា​នោះ​ ​មុខ​ជា​អ្នក​ទាំងឡាយ​ ​នឹង​លះបង់​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636849979227987923
ទៅកាន់ទំព័រ៖