ព្រះត្រៃបិដក ភាគ ៣៤
មារធម្មវគ្គ
[១០៤] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ
(១) ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាមារ។ ម្នាលរាធ រូបជាមារ វេទនាជាមារ សញ្ញាជាមារ សង្ខារទាំងឡាយជាមារ វិញ្ញាណជាមារ។ ម្នាលរាធៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង
(១) សំដៅយកសេចក្តីស្លាប់។
ID: 636849979979710919
ទៅកាន់ទំព័រ៖